ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដងរហូតដល់៧០០គីឡូម៉ែត្រការ៉េ ខណៈទំហំវិនិយោគកាន់តែរីក

ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដង ពីទំហំផ្ទៃដីប្រមាណជាង៣០០គីឡូម៉ែត្រការ៉េ  រហូតដល់ផ្ទៃដីប្រមាណ៧០០គីឡូម៉ែត្រការ៉េ ដោយសារតែមានកំណើនវិនិយោគកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ ។ បើយោងតាមប្រសាសន៍របស់លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្ទៃដីរាជធានីភ្នំពេញកាន់តែរីកធំ ពោលគឺមានទំហំផ្ទៃដីសរុបជិត៧០០គីឡូម៉ែត្រការ៉េ កើនទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ។ បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន ១២ខណ្ឌ សង្កាត់ចំនួន ១០៥សង្កាត់ និងភូមិចំនួន ៩៥៣ភូមិ។ ដោយឡែក ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានទំហំប្រមាណ ៦២៦៧លានដុល្លារអាមេរិក បើគិតត្រឹខែ ១០ឆ្នាំ២០១៧។នេះបើយោងតាមប្រសាសន៍របស់ ឯក ឧត្តម ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់។ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ…

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនសំដៅលើសំណង់អគារ ស្ពាន ថ្នល់ សួនច្បារ ឬផ្សារទំនើប ប្រព័ន្ធប្រឡាយទឹក ក៏ជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងទីក្រុងនីមួយៗជាពិសេសក្រុងភ្នំពេញ ដែលប្រឈមនឹងការកកស្ទះប្រព័ន្ធទឹកកខ្វក់ ឬទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ថ្មីៗនេះសាលារដ្ឋធានីភ្នំពេញបានរៀបចំប្រព័ន្ធប្រឡាយទឹកនៅក្នុងខណ្ឌមានជ័យ ត្រង់ចំណុចភូមិមានជ័យ តាមលក្ខណៈបច្ចេកទេសដើម្បីឲ្យមានលំហូរទឹកបានល្អ មានបរិស្ថានស្អាត និងបម្រើតួនាទីផ្សេងទៀត។ លើសពីនេះ សាលារាជធានី បានរៀបចំទីតាំងក្បែរមាត់ប្រឡាយទាំងនោះសង់ជាលំនៅឋានសម្រាប់ឲ្យប្រជាជនក្រីក្រស្នាក់នៅ តាមរយៈការពុះដីជាឡូត៍ ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់សម្រាប់ប្រជាជននៅតំបន់នោះឲ្យបានសមរម្យបន្ទាប់ពីការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកឲ្យមានរបៀបរៀបរយដូចជា ការរៀបចំកាយយកសំរាមកកស្ទះចេញ រៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូជាដើម។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា រហូតមកទល់សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋ គាត់ចូលមកធ្វើការរស់នៅលើប្រឡាយ និងបានចាក់ដីបន្ថែមលុបលើប្រឡាយស្ទឹងមានជ័យ ដែលធ្វើឲ្យប្រព័ន្ធទឹកមិនអាចហូរបាន។ ប្រឡាយជាអាងស្តុកទឹក និងជាផ្លូវទឹកហូរនៅពេលដែលមានភ្លៀងធ្លាក់ចូលប្រឡាយ ប៉ុន្តែសព្វថ្ងៃមានប្រជាជនជាង៥០០គ្រួសារ មកស្នាក់នៅលើប្រឡាយនៅតំបន់នោះ។…

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ កំពុង​ដំណើរការ​យ៉ាង​ដូចម្ដេច​?

ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ទោសទណ្ឌលើអ្នកបើកបរបង្កគ្រោះថ្នាក់ហើយការដាក់ទោសទណ្ឌនោះមានទាំងផ្នែករដ្ឋប្បវេណី (សំណង) និងទោសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខជាប់ពន្ធនាគារផង។ …

ចរាចរណ៍

កម្ពុជា​នឹងមាន​រថភ្លើង​លើអាកាស​ល្បឿន​លឿន​មុនឆ្នាំ​ ២០២៣

កម្ពុជា​នឹងមាន​រថភ្លើង​លើអាកាស​ល្បឿន​លឿន​មុនឆ្នាំ​ ២០២៣

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិលើអាកាសល្បឿនលឿន (AGT)  ដំបូងនៅកម្ពុជា គ្រោងនឹងលេចរូបរាងមុនឆ្នាំ ២០២៣ ខណៈការសិក្សានឹងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ខាងមុខនេះ។ ក្រោយជប៉ុនយល់ព្រមជួយកម្ពុជាសាងសង់រថភ្លើងល្បឿនលឿនលើអាកាសតម្លៃ ៨០០លានដុល្លារ កាលពីខែសីហាកន្លងទៅ តាមប្រភពពត៌មានពីក្រសួងសាធារណការ តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្មីៗនេះ បានបញ្ចេញដំណឹងបន្ថែមថា តាមការគ្រោងទុក កម្ពុជាគួរតែមានប្រព័ន្ធAGT ដែលអាចដំណើរការបានមុនខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធAGTនេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន៦០គីឡូម៉ែត្រ។ បច្ចុប្បន្ន អង្គការJICA ក៏បានបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការសិក្សាលទ្ធភាពស្តីពីប្រព័ន្ធប្រតិបត្តិរថភ្លើងAGT ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានោះ ជប៉ុនបាននិងកំពុងសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាសចំនួន ៣ខ្សែ៖…

រំលឹក​ច្បាប់ថ្មី​ពិន័យ​​ធ្ងន់ក សម្រាប់អ្នកគ្មាន​បណ្ណ​បើកបរ​យានយន្ត​

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រាថ្មីមួយចំនួននៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះនៅមាត្រា៧៥ ថ្មី ចំពោះជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។ …

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៥នាក់ក្នុងថ្ងៃទី២៣ម្សិលមិញ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍…

កម្ពុជា-ថៃ​គ្រោងសម្ពោធ​ផ្លូវ​រថភ្លើង​ថ្មី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​បាងកក

កម្ពុជា-ថៃ  មានគំរោងរៀបចំសម្ពោធផ្លូវរថភ្លើងថ្មី តភ្ជាប់ពីរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយកាត់តាមក្រុងប៉ោយប៉ែត និងខេត្តស្រះកែវ ប្រទេសថៃ នៅដើមឆ្នាំ២០១៨ ខាងមុខ។ …

នគរូបនីយកម្ម

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ក្ដៅស្លឹកត្រចៀក រឿងក្រុមហ៊ុន​​លើកផ្លាក​​លក់ដីឡូតិ៍​​​

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ក្ដៅស្លឹកត្រចៀក រឿងក្រុមហ៊ុន​​លើកផ្លាក​​លក់ដីឡូតិ៍​​​

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងខ្លាំងៗថា នៅភ្នំពេញ សព្វថ្ងៃមានក្រុមមនុស្សបោកប្រាស់ច្រើន ដែលក្រសួងកំពុងដោះស្រាយ។ ឯកឧត្តមថ្លែងហាក់ហួសចិត្តថា ក្រុមហ៊ុនពុះលក់ដីឡូតិ៍មួយ សូមមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះជាង ២០ឆ្នាំហើយ បានបោកប្រាស់លុយប្រជាជន ដោយយកដីគេមកដាក់លក់ ហើយចាយ ៤០០ដុល្លារ សម្រាប់លើកផ្លាកប៉ាន់ណូបំភាន់ភ្នែក។ រដ្ឋមន្រ្តីក្រសួងដែនដី ថ្លែងបែបនេះក្នុងពិធីសម្ពោធបញ្ចុះបឋមសិក្សា សាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មីៗនេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «មនុស្សម៉ាក្រុមហ៊ុន បានដាក់លក់ដីឡូតិ៍បោកប្រាស់…ហើយគាត់(អតិថិជន) ជាមន្រ្តីរាជការ ភាគច្រើនជាគ្រូបង្រៀន…

តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលផ្ទះតម្លៃទាប

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ…

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិលេខ ៦អា

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំរូប្លង់នៃ ស្ពានឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឬស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ ៦អា។ គួរជម្រាបថា សាលារាជធានីភ្នំពេញ…

គ្រោង​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​ហើយ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចផ្លូវបំបែកផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ស្ថិតនៅជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ។ គម្រោងការនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនOCIC…

សេវាសាធារណៈ

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវ ដែលមានប្រវែង ១៤៧៥ម ចាប់ពីមហាវិថីសហព័ន្ឋរុស្សីដល់ប្រឡាយស្របផ្លូវរថភ្លើង ដោយបង្ហូរទឹកទៅប្រឡាយទួលសំពៅ ក្នុងពោធិ៍សែនជ័យ។ នេះបើយោងតាម Facebook page របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧។ ពេលមានភ្លៀងធ្លាក់ម្ដងៗយើងសង្កេតឃើញថាក្នុងបណ្ដាញ់សង្គមដ៏ពេញនិយម (Facebook) តែងតែមានពលរដ្ឋត្អូញត្អែរពីការលិចផ្លូវ លិចផ្ទះជាដើម ដែលធ្វើឲ្យពួកគេលំបាកក្នុងការរស់នៅ កើតជំងឺ និងមិនអាចប្រកបរបរកស៊ីបានផងដែរ។ សាលារាជធានីថានេះជាផែនការកាត់បន្ថយទឹកភ្លៀងលិចនៅតំបន់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ …

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ…

កំណែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង តាម​ការ​កំណត់​ថវិកា​ថ្នាក់​ជាតិ

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្ថិតនៅក្នុងគោលការណ៍នយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាមរយៈអន្តរក្រសួងពាក់ព័ន្ធ និងសាលារាជធានីភ្នំពេញ។ …

អ្នកបោសសំអាតអំពាវនាវឲ្យពលរដ្ឋ​ដើរកំសាន្តចេះទទួលខុសត្រូវលើបញ្ហាសំរាម

អ្នកបោសសំរាមក្នុងពិធីបុណ្យអុំទូក អំពាវនាវឲ្យពលរដ្ឋដែលដើរកំសាន្តចេះទទួលខុសត្រូវបញ្ហាសំរាមផ្ទាល់ខ្លួន ដើម្បីជាផ្នែកមួយនៃការជួយបង្កលក្ខណៈងាយស្រួលដល់អ្នកបោសសំអាត និង លើកស្ទួយកិត្តិយសរបស់ជាតិ។ …

ស្ថាបត្យកម្ម

ស្ពានថ្មីកាត់ទន្លេសាបប្រវែងជិត១គីឡូម៉ែត្រ បើកការដ្ឋានសាងសងជាផ្លូវការ

ស្ពានថ្មីកាត់ទន្លេសាបប្រវែងជិត១គីឡូម៉ែត្រ បើកការដ្ឋានសាងសងជាផ្លូវការ

ស្ពានបេតុងខ្សែកាបថ្មីកាត់ទន្លេសាបប្រវែងជិត១គីឡូម៉ែត្រ បើកការដ្ឋានសាងសងជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។ …

អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវ​ពន្យារពេល

ប្រភព ៖ កោះសន្តិភាព អគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង មានកម្ពស់៥៥០ម៉ែត្រ ដែលតាមគម្រោងថា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១ សីហានេះ…

បិទ​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្រោយ​ពី​មានការ​ប៉ះពាល់​អ្នក​ជិតខាង

ប្រភព ៖ កោះសន្តិភាព គណៈកម្មការចម្រុះមួយក្រុម ដែលដឹកនាំដោយលោក អ៊ុក សាកល អភិបាលរងខណ្ឌដូនពេញ បានចុះបិទការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ក្រោយពីបានធ្វើឡើងដោយប៉ះពាល់ដល់ការរស់នៅ…

ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។…

អចលនទ្រព្យ

តើ​គួរ​ទិញ​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង​? តើ​ជម្រើស​មួយណា​ល្អ​ជាង​?

តើ​គួរ​ទិញ​ខុន​ដូ ឬ ផ្ទះល្វែង​ក្នុង​ក្រុង ឬ​ផ្ទះ​ក្នុង​បុរី​ក្រៅ​ក្រុង​? តើ​ជម្រើស​មួយណា​ល្អ​ជាង​?

កាលពីពេលមុន ពលរដ្ឋខ្មែរគ្មានជម្រើសច្រើនទេ។ នៅពេលដែលពួកគេមានប្រាក់ ពួកគេភាគច្រើនត្រូវតែសម្រេចចិត្តទិញផ្ទះល្វែងនៅក្នុងក្រុងដើម្បីរស់នៅ ឬធ្វើជំនួញផ្សេងៗ។ តែនៅពេលនេះ ជម្រើសមានកាន់តែច្រើន ដូច្នេះការសម្រេចចិត្តកាន់តែលំបាកជាងមុន។ តើគួរទិញ ខុនដូ នៅកណ្តាលក្រុង, គួរទិញផ្ទះល្វែងក្នុងក្រុង ឬគួរទិញផ្ទះបុរីនៅក្រៅក្រុង? តើជម្រើមួយណាល្អជាង …

ក្រុមហ៊ុន YONWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 ម៉ោង១០​ព្រឹក​នេះ

ក្រុមហ៊ុន YONWOO ដែលជាម្ចាស់អាគារ Gold Tower 42 នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ដើម្បីចាប់ផ្តើមសាសងសង់អាគារនេះឡើងវិញនៅពេលឆាប់ៗនេះ។ …

ផ្ទុះព័ត៌មានជាថ្មី! ម្ចាស់​គម្រោងអគារ៤២ជាន់ ចេញមុខបញ្ជាក់ថ្ងៃបញ្ចប់ការសាងសង់

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីគម្រោងសាងសង់អគារ ៤២ជាន់ នៅសណ្ឋាគារ Raffles កាលពីព្រឹកមិញនេះ លោក Kim Tae Yeon ម្ចាស់គម្រោងអគារនេះបានអះអាងថា…

ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង

មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់ និងជាប់នឹងសង្កាត់បឹងកេងកង១សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។ ទន្លេបាសាក់ បានផ្តល់ភាពងាយស្រួលដល់ការតភ្ជាប់ទៅរាជធានីភ្នំ ពេញតាមរយៈផ្លូវធំដោយខាងជើងជាប់នឹងមហាវិថីព្រះសីហនុ និងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។ ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថាមានការរីកចម្រើននៃការអភិវឌ្ឍន៍ជាមួយគម្រោងធំៗដូចជា៖…

អាកាសធាតុ

ក្រសួងធនធានទឹក៖ បង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក៖ បង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀងនឹងបន្តកើតមានទូទាំងប្រទេសដោយសារងសម្ពាធទាបពីសមុទ្រចិនខាងត្បូង ដែលបង្កឲ្យមានពពកច្រើន និងមានភ្លៀងធ្លាក់ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៧ ។ ក្រសួងធនធានទឹក បានអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកនានា៕   …

សូមបងប្អូនប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២០​សីហា

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យសាធារណជន មន្ត្រីរាជការ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើងអំឡុងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែសីហា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក…

ចាប់​ពី​ថ្ងៃ​២​សីហាទៅ​ មនុស្សជាតិរស់​ក្នុង​បំណុលរបស់​​ភព​ផែនដី

ប្រភព ៖ វិទ្យុបារាំង ថ្ងៃទី២សីហានេះ ជាថ្ងៃដែលមនុស្សជាតិរស់នៅដោយប្រើប្រាស់ធនធានធម្មជាតិលើសពីអ្វីដែលភពផែនដីមានសមត្ថភាពផលិតបានក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃនេះទៅ រហូតដល់ថ្ងៃទី៣១ធ្នូ ធនធានធម្មជាតិដែលយើងប្រើប្រាស់ គឺជាធនធានបម្រុង។ ធនធានបម្រុងក៏នឹងត្រូវអស់ហិនហោចនៅថ្ងៃណាមួយ…

សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្របង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២…